————–

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់បើកសិក្ខាសាលាអនឡាញស្តីពី“ការអនុវត្តការធានាគុណភាពក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19៖ បញ្ហាប្រឈម ការសម្របខ្លួន និងវិធីឆ្ពោះទៅមុខ” ដែលរៀបចំឡើងដោយបណ្តាញមន្ត្រីធានាគុណភាពវ័យក្មេងអាស៊ាន (The ASEAN Young Quality Assurance Officers Network (AYQON))។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកការអនុវត្តល្អ បញ្ហាប្រឈមទូទៅ និងយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធ QA នាពេលអនាគត នឹងមានសិក្ខាកាមចូលរួមប្រមាណជាង២០រូប មកពីប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក្រោមការសម្របសម្រួលពី លោក ទេព នាវា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាប្រធានបណ្តាញមន្រ្តីធានាគុណភាពវ័យក្មេងអាស៊ាន។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *