នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមសាកលវិទ្យាធិការសាកវិទ្យាល័យជាតិបាត់ដំបងបានទទួលជួបស្វាគមន៍អ្នកស័្មគ្រចិត្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយការ) ឈ្មោះ Ms. Kim Minjung ដែលនឹងត្រូវបំពេញការងារនៅក្នុងដេប៉ាតឺម៉ង់ភាសាកូរ៉េនៃវិទ្យាស្ថានភាសាបរទេស។ អ្នកស្ម័គ្រចិត្តកយការរូបនេះបានសម្តែងនូវអំណរអរគុណយ៉ាងក្រៃលែងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមសាកលវិទ្យាធិការ ហើយថែមទាំងបានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ខ្លួនក្នុងការបំពេញភារកិច្ចអោយបានល្អបំផុតដើម្បីពង្រីកវិសាលភាពដេប៉ាតឺម៉ង់ភាសាកូរ៉េក្នុងការផលិតធនធានមនុស្សលើជំនាញអក្សរសាស្រ្តកូរ៉េប្រកបដោយសីលធម៌ខ្ពស់ និងគុណភាព។ សាកលវិទ្យាល័យជាតិបាត់ដំបងក្រោមយុទ្ធសាស្រ្តកំណែទម្រង់ និងក្រោមការដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់ឯកឧត្តមសាកលវិទ្យាធិការទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ដៃគូជាតិ និងអន្តរជាតិ។ ក្នុងនោះ ដៃគូអន្តរជាតិនៅតាមបណ្តាប្រទេសជាច្រើនដូចជាកូរ៉េ ចិន ថៃ ជប៉ុន ព្រមទាំងដៃគូជាច្រើនទៀតនៅតាមបណ្តាលប្រទេសនៅតំបន់អឺរ៉ុបបានបន្តបញ្ជូន និងបន្ថែមបុគ្គលិករបស់ខ្លួនមកបំពេញការងារនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *