កាលពីថ្ងៃទី០២-០៤ ខែឧសភា ឆ្នាំ២០២២ មហាវិទ្យាល័យសង្គមសាស្ដ្រ និងអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង រៀបចំសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍកម្មវិធីសិក្សា បរិញ្ញាបត្រសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ស្ថិតក្រោមគម្រោងសហប្រតិបត្តិការជាមួយអង្គការ GIZ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសាលានេះ ផ្តោតទៅលើ (១) ខ្លឹមសារមុខវិជ្ជា (២) ការផ្សារភ្ជាប់ជាមួយគោលនយោបាយជាតិ តំបន់ ការអនុត្តជាក់ស្តែង និងទីផ្សារការងារ (៣) វិធីសាស្រ្តបង្រៀន និងរៀន (៤) ការចូលរួមរបស់និស្សិតក្នុងការអភិវឌ្ឍកម្មវីធីសិក្សា (៥) ចំណេះដឹងបច្ចេកវិទ្យា និង (៦) កិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនិងសហគមន៍។ សិក្ខាសាលាអភិវឌ្ឍកម្មវិធីសិក្សា បរិញ្ញាបត្រសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព មានការចូលរួមពី សាស្ត្រាចារ្យ និងអ្នកជំនាញអភិវឌ្ឍន៍កម្មវិធីសិក្សាពីប្រទេសអាល្លឺម៉ង់ ហ្វីលីពីន និងកម្ពុជា។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *