—————————
នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការសាកវិទ្យាល័យជាតិបាត់ដំបងបានទទួលជួបស្វាគមន៍គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសមភាគីថៃលើវិស័យសិល្បៈ វប្បធម៍ និងជាពិសេសវិស័យសិក្សាធិការ។ នៅក្នុងជំនួបពិភាក្សានេះ ក៏មានការប្រគល់ និងទទួលយកបុគ្គលិកស្ម័គ្រចិត្តថៃមកបំពេញការងារនៅក្នុងដេប៉ាតឺម៉ង់ភាសាថៃនៃវិទ្យាស្ថានភាសាបរទេសផងដែរ។ ដេប៉ាតឺម៉ង់ភាសាថៃទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ និងសាកលវិទ្យាល័យ Rambhai Barni Rajabhat University (RBRU)។ នាពេលខាងមុខនេះ ដេប៉ាតឺម៉ង់ភាសាថៃនឹងមានការបណ្តុះបណ្តាលវគ្គសិក្សាភាសាថៃក្រៅម៉ោង និងថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តថៃផងដែរ។