——————————

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈនៃការយោគយល់ជាមួយ អង្គការបោសសម្អាតមីន និងអភិវឌ្ឍន៍សហគមន៍អន្តរជាតិ (International mine clearance and community development) ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ សម្រាប់ផ្នែកកសិកម្ម និងកែច្នៃអាហារ។ អនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក TAKAYAMA RYOJI នាយកអង្គការបោសសម្អាតមីន និងអភិវឌ្ឍន៍សហគមន៍អន្តរជាតិ (International mine clearance and community development)។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *