…………………………..

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពី៖”បេតិកភណ្ឌសំណង់ស្ថាបត្យកម្មនៅខេត្តបាត់ដំបង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងនោះដែរក៏មានការអញ្ជើញចូលរួមជាវាគ្មិន ពីអ្នកម្នាងបណ្ឌិត ម៉ែន ច័ន្ទទេវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងលោកស្រីសាស្ត្រាចារ្យ Nelly Pousthomis ក្នុងការធ្វើបទបង្ហាញនិងចែករំលែកបទពិសោធអំពីផ្នែកស្ថាបត្យកម្ម និងសំណង់បេតិកភណ្ឌក្នុងអង្គពិធីផងដែរ។ អង្គសិក្ខាសាលានេះមានគោលបំណងផ្តល់ធាតុចូលសម្រាប់ការសិក្សារបស់និស្សិតជំនាញស្ថាបត្យកម្ម និងជំនាញសំណង់ស៊ីវិល ដែលត្រូវសិក្សាស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅពីសម្បត្តិវប្បធម៌រូបីនិងអរូបី រួមទំាងការអភិរក្សនិងអភិវឌ្ឍន៍ក្នុងគោលដៅលើកស្ទួយវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសប្រភេទសំណង់បុរាណដែលមាននៅក្នុងខេត្តបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *