ថ្ងៃព្រហស្បត្តិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយក្រុមហ៊ុនទេសចរណ៍ Soksabike ដើម្បីរៀបចំកម្មវិធីសិក្ខាសាលា ស្ដីពី វិស័យទេសចរណ៍ និងទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ ដល់និស្សិតជំនាញទេសចរណ៍ នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍។ សិក្ខាសាលានេះមានគោលបំណង ឱ្យនិស្សិតបានស្វែងយល់ឱ្យកាន់តែច្បាស់អំពី វិស័យទេសចរណ៍កម្ពុជា ពិសេសបានធ្វើការសិក្សាស្វែងយល់អំពី ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ សម្រាប់វិស័យទេសចរណ៍ក្នុងសកលលោក និងក្នុងបរិបទវិស័យទេសចរណ៍ជាតិ។ សិក្ខាសាលានេះនឹងផ្ដល់ឱ្យនិស្សិតសិក្សាបន្ថែមតាមរយៈការពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនង កសាងទំនុកចិត្តក្នុងការនិយាយ ការចែករំលែកបទពិសោធន៍ផងដែរ។
សិក្ខាសាលាស្ដីពី៖ “វិស័យទេសចរណ៍ និងទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ “
ផ្សាយនៅ ខែឧសភា 13, 2022