នាល្ងាចថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ សាលាក្រោយបរិញ្ញាបត្របានរៀបចំវគ្គតម្រង់ទិសគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដឹកនាំដោយលោក ទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ វគ្គតម្រង់ទិសនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីកាតព្វកិច្ចរបស់គ្រូបង្រៀន បទបញ្ជាផ្ទៃក្នុង វិធីសាស្ត្របង្រៀន ការវាយតម្លៃការបង្រៀន និងគោលការណ៍ផ្សេងៗរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។
វគ្គតម្រង់ទិសគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ផ្សាយនៅ ខែឧសភា 13, 2022