ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ទទួលលិខិតថ្លែងអំណរគុណពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដែលបានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២៥កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង“។នៅក្នុងលិខិតសម្ដេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្ដថា “ទឹកចិត្ដរបស់ឯកឧត្ដម គឺការចូលរួមយ៉ាងសកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះដឹង និងចំណេះធ្វើ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការបន្ដវេនក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ”៕
ការទទួលលិខិតថ្លែងអំណរគុណពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ផ្សាយនៅ ខែឧសភា 13, 2022