សិក្ខាសាលាបណ្តុះបណ្តាលស្តីពី៖ “ការរៀបចំកិច្ចការរដ្ឋបាល” ជូនដល់មន្រ្តី និងបុគ្គលិកទាំងអស់នៃសាកលវិទ្យាល័យជាតិបាត់ដំបង

———————————————-

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំនូវសិក្ខាសាលាបណ្តុះបណ្តាលស្តីពី៖ “ការរៀបចំកិច្ចការរដ្ឋបាល” ជូនដល់មន្រ្តី និងបុគ្គលិកទាំងអស់នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលសិក្ខាសាលាបណ្តុះបណ្តាលនេះផ្តល់បទឧទ្ទេសដោយ ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងលោកបណ្ឌិត អ៊ុំ វិចិត្រ សាស្រ្តចារ្យសាលាភូមិន្ទរដ្ឋបាល ។ សិក្ខាសាលាគបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹងបន្ថែមលើដំណើរការកិច្ចការងាររដ្ឋបាលទូទៅរបស់អង្គភាព និងដើម្បីយល់ពីនីតិវិធីនានាពាក់ព័ន្ធនឹងការងាររដ្ឋបាល។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *