សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តរបស់សាកលវិទ្យាល័យជាតិបាត់ដំបង
———————————
នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីសំណេះសំណាល និងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ លោក ទេព នាវា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានឡើងអានរបាយការណ៍សង្ខេបវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យជាតិបាត់ដំបងជូនអង្គសន្និបាតនាព្រឹកមិញនេះ។ សន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងតំណាងថ្នាក់ដឹកនាំ មន្រ្តីរាជការ ជុំវិញខេត្ត វិស័យឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលជានាយក នាយករងវិទ្យាល័យជុំវិញខេត្តបាត់ដំបងបានអញ្ជើញចូលរួម។ សន្និបាទនេះ ក៍មានការធ្វើបទបង្ហាញពីវឌ្ឍនភាព និងលទ្ធផលស្រាវជ្រាវនានារបស់អង្គភាពបណ្តុះបណ្តាលដែលចំណុះអោយសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។