ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងអង្គការ GIZ អាល្លឺម៉ង់ អញ្ជើញទស្សនកិច្ច និងសម្តែងការគួរសមនៅសាកលវិទ្យាល័យជាតិបាត់ដំបង

——————————————

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសហការី បានទទួលស្វាគមន៍ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងអង្គការ GIZ អាល្លឺម៉ង់ ដឹកនាំដោយលោកស្រី Flora Bertizzolo ទទួលបន្ទុកផ្នែកអប់រំ និងជំនាញ អញ្ជើញមកទស្សនកិច្ច និងសម្តែងការគួរសមជាមួយឯកឧត្តមសាកលវិទ្យាធិការ និងពិភាក្សាការងារលើរបៀបវារៈចំនួន ៣ សំខាន់ៗរួមមាន៖១) ផ្សព្វផ្សាយអំពី EU multi-annual indicative program២) សិក្សាពីលទ្ធផល និង Best Practices អំពីការអនុវត្តគម្រោង Erasmus+ (គម្រោងកសាងសមត្ថភាពនៅឧត្តមសិក្សា CBHE និងICM)៣) សិក្សាពីចង្វា់ផលិតកម្ម កសិកម្ម និងកែច្នៃអាហារ ក៍ដូចជាគម្រោងនានាដែលពាក់ព័ន្ទនឹងឧស្សាហកម្ម ៤.០

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *