សិក្ខាសាលាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា

———————————————

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីហិរញ្ញាវត្ថុចំនួនបួនរូបនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចូលរួមសិក្ខាសាលាស្តីពី«ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងគ្រឹះស្ថានអប់រំឧត្តមសិក្សា»ដែលបានរៀបចំឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺធ្វើការវិភាគវាយតម្លៃផលជៈនៅគ្រឹះស្ថានឧត្តមសិក្សា ការគ្រប់គ្រងហិរញ្ញវត្ថុរបស់គម្រោងសហគមន៍អឺរ៉ុប ព្រមទាំងបច្ចេកទេស និងឧបករណ៍គ្រប់គ្រងចំណេះដឹងដើម្បីប្រតិបត្តិប្រកបដោយចីរភាពរបស់សាកលវិទ្យាល័យ។ សិក្ខាសាលានេះ ក៍បានរៀបចំសន្និសីទជាតិស្តីពី«ការផ្តល់ហិរញ្ញប្បទានដល់គ្រឹះស្ថានឧត្តមសិក្សា៖ ដើម្បីឆ្ពោះទៅរកការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយចីរភាពនៅតាមសាកលវិទ្យាល័យកម្ពុជា»។គួរកត់សំគាល់ថា គម្រោង BALANCE នេះមានគោលបំណងពង្រឹងស្វ័យភាពហិរញ្ញវត្ថុ និងគណនេយ្យភាពនៃគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជា តាមរយៈទំនើបនីយកម្មនៃការអនុវត្តន៍ការគ្រប់គ្រងហិរញ្ញវត្ថុ និងក្របខណ្ឌគតិយុត្ត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *