នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនូវគោលការណ៍តវ៉ារបស់និស្សិតដល់និស្សិត វេនសិក្សាសៅរ៍-អាទិត្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងដែលមាននិស្សិតចូលរួមចំនួន ៥០០ នាក់។

ក្នុងកម្មវិធីដ៏មានសារសំខាន់នេះ ឯកឧត្តម សាកលវិទ្យាធិការ បានលើកឡើងថា គោលការណ៍តវ៉ារបស់និស្សិតជាជ្រុងមួយដ៏សំខាន់ក្នុងការកែលម្អគ្រឹះស្ថានឧត្តមសិក្សាទាំងការបង្រៀន និងរៀន និងការផ្តល់សេវាកម្មនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបងប្រកបដោយភាពជឿជាក់ និងមានប្រសិទ្ធភាព ធានាបាននូវគុណភាពអប់រំកម្រិតឧត្តមសិក្សា។

សូមបញ្ជាក់ថាគោលការណ៍តវ៉ារបស់និស្សិតទទួលបាននូវការគាំទ្រពីគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដែលជួយជម្រុញនូវគ្រឹះស្ថានឧត្តមសិក្សា ជាពិសេសសាកលវិទ្យាល័យជាតិបាត់ដំបង មានការកែលម្អ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *