នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់និស្សិតជំនាញអក្សរសាស្ត្រអង់គ្លេស ពីឆ្នាំទី១ ដល់ឆ្នាំទី៤ ចំនួន ១៨៨នាក់ដែលបានចូលរួមសិក្ខាសាលាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ ក្រោមប្រធានបទ “ជំនាញសិក្សា និងស្រាវជ្រាវ ដែលលើកកម្ពស់ការគិតបែបវិភាគសីុជម្រៅ”។កម្មវិធីសិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងវាគ្មិនចំនួន២រូបគឺសាស្រ្តាចារ្យ Dr. Don Jordan និង Ms. Ellen Cornish មកពី Tasmania University ប្រទេសអូស្រ្តាលី ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *