កិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពដើម្បីរៀបចំអនុស្សរណយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

————————————————

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំប្រតិភូសាកលវិទ្យាល័យចូលរួមកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តមសាកលវិទ្យាធិការ និងសហការីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីពិនិត្យលទ្ធភាពរៀបចំអនុស្សរណយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីជម្រុញជំនាញសិក្សាសិល្បៈ និងស្ថាបត្យកម្មនៅសាកលវិទ្យាល័យជាតិបាត់ដំបង និងធ្វើកិច្ចសហប្រតិបត្តិការនានារវាងសាកលវិទ្យាល័យទាំងពីរនាថ្ងៃអនាគត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *