កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោង(JCC Meeting)លើកទី៤ គម្រោងលើកកម្ពស់ការអប់រំ និងការស្រាវជ្រាវវិស្វកម្មសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា(LBE)
——————————
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងដឹកនាំគណៈប្រតិភូសាកលវិទ្យាល័យជាតិបាត់ដំបងចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោង(JCC Meeting)លើកទី៤ គម្រោងលើកកម្ពស់ការអប់រំ និងការស្រាវជ្រាវវិស្វកម្មសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា(LBE) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ជាសមិទ្ធផលនៃការអនុវត្តគម្រោងLBEរយៈពេលប្រមាណ១០ខែពីកិច្ចប្រជុំJCCលើកទី៣ ក្រោមការគាំទ្របច្ចេទេសដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យនៅជប៉ុន (Tokyo Institute of Technology និង Kyushu University)ការបណ្តុះបណ្តាលជំនាញវិស្វកម្មនៅ NUBB បានកែលម្អ និងធ្វើទំនើបកម្ម ធ្វើឲ្យកម្មវិធីបណ្តុះបណ្តាលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅ NUBB ទទួលបានការជឿទុកចិត្ត ពីនិស្សិត មាតាបិតា សហគមន៍ឧស្សាកម្មនៅភូមិភាគពាព្យ។លទ្ធផលទាំងនេះរួមមាន៖
• ការកសាងសមត្ថភាពគ្រូបង្រៀន និងការស្រាវជ្រាវស្របតាមស្តង់ដាតាមរយៈវិធីសាស្រ្តនៃការរៀនដោយផ្អែកលើការពិសោធន៍ (LBE-Laboratory Based Education)
• ការធ្វើទំនើមកម្មប្រព័ន្ធសិក្សាពីចំងាយ(LMS-Moodle) និងប្រព័ន្ធគ្រប់គ្រងសាកវិទ្យាល័យ(University Management System)
• សហប្រតិបត្តិការជាមួយតំបន់សេដ្ឋកិច្ចពិសេស(SEZ)ដើម្បីបន្ស៊ីការបណ្តុះបណ្តាល និងតម្រូវទីផ្សារការងារ
• ការតភ្ជាប់បណ្តាញជាមួយផ្នែកឧស្សាហកម្មដើម្បីសម្រាប់ការផលិតការស្រាវជ្រាវគាំទ្រដល់កំណើតសេដ្ឋកិច្ច(Research product commercialization)ជាលទ្ធផល NUBB ទទួលបានកំណើតនិស្សិតជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកើនឡើងប្រមាណ ៣ ដងក្នុងឆ្នាំសិក្សាថ្មីគន្លងទៅនេះ ដែលជាសូចនាករបង្ហាញពីគុណភាព និងភាពឆ្លើយតបនៃការណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារការងារ។
សជបដ ត្រៀមខ្លួនជាស្រេចក្នុងការធ្វើឲប្រសើរឡើងនៅការអប់រំ និងការស្រាវជ្រាវវិស្វកម្មដែលគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។សជបដ សូមថ្លែអំណរគុណដល់គម្រោងJICA-LBEសម្រាប់ការគំាទ្រហិរញ្ញវត្ថុ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា Tokyo Institute of Technology និងKyushu University ក៏ដូចគម្រោងអភិវឌ្ឍនានា (HEIP, Erasmus+) សហការីនៃសកលវិទ្យាល័យជាដៃគូទាំងអស់ក្នុងគម្រោង ដែលចូលរួមអនុវត្តគម្រោងក្នុងការកសាងនៅលទ្ធផលជាទីមោទននេះ។