នៅរសៀលថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ សាកលវិទ្យាល័យជាតិបាត់ដំបងបានប្រារព្ធពិធីបើកដំណើរការកម្មវិធីបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតវិទ្យាសាស្ត្រអប់រំ ជំនាញគ្រប់គ្រងអប់រំ ជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កម្មវីធីនេះធ្វើក្នុងគោលបំណងតម្រង់ទិសស្ដីពីកម្មវិធីអប់រំថ្នាក់បណ្ឌិត និងចែករំលែកបទពិសោធន៍ស្ដីពីការសិក្សាថ្នាក់បណ្ឌិតអប់រំដោយជោគជ័យ ដោយវាគ្មិនកិត្តិយស២រូប គឺលោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក លី វណ្ណារ័ត្ន បេក្ខជនបណ្ឌិតអប់រំ នៃសាកលវិទ្យាល័យអប់រំហុងកុង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *