នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនិងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដេប៉ាតឺម៉ង់ភាសាកូរ៉េនៃវិទ្យាស្ថានភាសាបរទេសរបស់សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកម្មវិធីស្វាគមន៍ និងតម្រង់ទិសនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាញអក្សរសាស្ត្រកូរ៉េ ឆ្នាំសិក្សា២០២១-២០២២។ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំវិទ្យាស្ថានភាសាបរទេស លោកគ្រូ អ្នកគ្រូជនជាតិខ្មែរ និងកូរ៉េ ព្រមទាំងអតីតនិស្សិតដែលកំពុងសិក្សានៅប្រទេសកូរ៉េ និងកំពុងបំពេញការងារតាមស្ថាបនជាតិ-អន្តរជាតិផ្សេងៗ តាមរយៈប្រព័ន្ធអនឡាញផងដែរ។ ខ្លឹមសារសំខាន់ៗនៃកម្មវិធីនេះបានផ្តោតទៅលើការចែករំលែកវិធីសាស្រ្តក្នុងការសិក្សា ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ការគោរពវិន័យ និងការស្វែងរកការងារក្រោយពេលបញ្ចប់ការសិក្សា។ លើសពីនេះទៀត កម្មវិធីនេះក៏មានសកម្មភាពសប្បាយៗជាច្រើនទៀតផងដែរ ដូចជាការបង្ហាញក្បាច់រាំ k-pop ការឆ្លើយសំណួរយករង្វាន់ ការញុំអាហារកូរ៉េ និងការចែកសម្ភារៈសិក្សារួមមានសៀវភៅសិក្សា ប៊ិច ខ្មៅដៃ ទឹកលុបជាដើមដែលជាការឧបត្ថម្ភរបស់កយកា។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *