—————————-
នៅរសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ លោក ទេព នាវា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំស្តីពី៖ “ផ្តល់ធាតុចូលលើការវិភាគមុខងារ សម្រាប់រៀបចំផែនការជ្រើសរើស និងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឆ្នាំ២០២២ និង២០២៣” របស់សាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំស្ទឹងសង្កែ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនានានៃគ្រប់អង្គភាពចំណុះរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។



