នៅរសៀលថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកជំទាវ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមសាកលវិទ្យាធិការ បានមានចំណាប់អារម្មណ៍សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មន្រ្តី បុគ្គលិកគ្រប់ផ្នែកទាំងអស់នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងបានជូនអំណោយជាសំពត់ហូល និងថវិកាប្រាំម៉ឺនរៀលក្នុងម្នាក់។ ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមសាកលវិទ្យាធិការ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មន្រ្តី និងបុគ្គលិកចូលរួមរាំលេងកំសាន្ត និងពិសារអាហារសាមគ្គីប្រកបដោយក្តីសប្បាយរីករាយក្រៃលែង។
ការរៀបចំពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”
ផ្សាយនៅ ខែមេសា 25, 2022