កម្មវិធីថ្នាលបណ្តុះអាជីវកម្មកម្ពុជា សម្រាប់ការអភិវឌ្ឍផលិតផលចំណីអាហារ
កាលពីថ្ងៃទី១៦-១៧ ខែកម្ភៈ កន្លងមកនេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានសហការរៀបចំកម្មវិធីការប្រកួតប្រជែងស្វែងរកម្ចាស់ជ័យលាភីចំនួន៣ក្រុម ក្នុងកម្មវិធីថ្នាលបណ្តុះអាជីវកម្មកម្ពុជា សម្រាប់ការអភិវឌ្ឍផលិតផលចំណីអាហារ Cambodia Business Incubation for Food Product Development ហៅកាត់ថា CBI-Food។ បានធ្វើការបណ្តុះបណ្តាលសហគ្រិនវ័យក្មេង និស្សិតជំនាញកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ និងសហគ្រាសកែច្នៃអាហារក្នុងខេត្តបាត់ដំបង ប្រកួតប្រជែងបញ្ចេញសមត្ថភាព ស្នាដៃ និងការបង្កើតគំនិតច្នៃប្រឌិតថ្មី របស់ខ្លួន ទៅលើផលិតផលអាហារ។



