វគ្គបណ្តុះបណ្តាលបុគ្គលិកគ្រប់គ្រងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម

———————————–

កាលពី ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ក្រុមការងាររបស់ ក្រុមហ៊ុន The Capacity Specialists និង ក្រុមការងាររបស់អង្គការ GIZ បានសហការរៀបចំកម្មវិធីជួបជុំបិទវគ្គដល់សិក្ខាកាមចូលរួម គម្រោងវគ្គបណ្តុះបណ្តាលបុគ្គលិកគ្រប់គ្រងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ដៃគូរសហការទាំងអស់មានដូចជា មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រុមការងាររបស់ក្រុមហ៊ុន The Capacity Specialistsនិង ក្រុមការងាររបស់អង្គការ GIZ សម្រាប់អនុវត្តន៍កម្មវិធីអភិវឌ្ឍន៍សហគ្រាស ធុន មីក្រូ តូច និងមធ្យម និងមានសិក្ខាកាមចំនួន៣៥រូប បានចូលរួមកម្មវិធីបណ្តុះបណ្តាលនេះ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *