វគ្គតម្រង់ទិសគ្រូបង្រៀនសម្រាប់ឆ្នាំសិក្សា២០២១-២០២២
——————————-
នារសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវគ្គតម្រង់ទិសគ្រូបង្រៀនសម្រាប់ឆ្នាំសិក្សា២០២១-២០២២នេះ។ សូមជម្រាបជូនផងដែរថា ដើម្បីធានាបាននូវការបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាពខ្ពស់ និងដោយរលូនលោកគ្រូ អ្នកគ្រូដែលបង្រៀនផ្ទាល់នៅក្នុងថ្នាក់ និងលោកគ្រូ អ្នកគ្រូដែលបង្រៀនតាមបែប Blended Learning ទាំងអស់ត្រូវតែគោរពតាមបទបញ្ញត្តិ និងវិន័យនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបងឱ្យបានម៉ឺងម៉ាត់បំផុត។