—————————————-
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងារចម្រុះនៃគម្រោងកែលម្អការអប់រំឧត្តមសិក្សាដឹកនាំដោយ ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោកបណ្ឌិត ណូ ហ្វាតា មន្រ្តីជាន់ខ្ពស់ផ្នែកអប់រំ របស់ធនាគារពិភពលោក និងមន្រ្តីជំនាញនានា បានធ្វើការប្រជុំពិនិត្យតាមដានវាយតម្លៃវឌ្ឍនភាពការងារគម្រោងកែលម្អការអប់រំឧត្តមសិក្សារបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំមន្រ្តីអនុវត្តគម្រោងទាំងអស់ចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារនេះ។