នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំគណៈប្រតិភូ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គួរបញ្ជាក់ផងដែរថាសាកលវិទ្យាល័យជាតិបាត់ដំបងជាសាកលវិទ្យាល័យមួយក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានជ្រើសរើសដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែលស្ថិតនៅក្រោមគម្រោង Capfish UNIDO។ ឯកឧត្តម រដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់លើផលិតផលដូចជា ប្រហិតសាច់មាន់សណ្តែកសៀង និងសម្លរប្រហើរសម្ងួត(ទឹកសម្លរនំបញ្ចុក) ដែលជាផលិតផលដែលមានសក្តានុពលក្នុងការធ្វើធុរកិច្ច។

…………………………..

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *