អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយវិទ្យាស្ថានប៉ូលីតិចនិក ORLÉANS ប្រទេសបារាំង ………………………………………………

នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះអនុស្សរៈយោគយល់ជាមួយវិទ្យាស្ថានប៉ូលីតិចនិក ORLÉANS (Institute Polytechnique ORLÉANS) ប្រទេសបារាំង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកបណ្ឌិត ពេញ ឡាមុត តំណាងវិទ្យាស្ថានប៉ូលីតិចនិក ORLÉANS ប្រទេសបារាំង។ អនុស្សរណៈយោគយល់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរគ្រូបង្រៀន ផ្តល់ឱកាសហ្វឹកហាត់ការងារ និងចុះកម្មសិក្សានៅប្រទេសបារាំង ក៍ដូចជាអាហារូបករណ៍ដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងទៅបន្តការសិក្សានៅវិទ្យាស្ថានប៉ូលីតិចនិក ORLÉANS ប្រទេសបារាំងផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *