ប្រជុំផ្សព្វផ្សាយលទ្ធផលវាយតម្លៃការបង្រៀនរបស់គ្រូបង្រៀននៃឆមាសទី២ ឆ្នាំសិក្សា២០២០-២០២១
—————————
នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលវាយតម្លៃការបង្រៀនទាំងបីមុំនៃឆមាសទី២ ឆ្នាំសិក្សា២០២០-២០២១ ទៅកាន់អង្គភាពបណ្តុះបណ្តាល និងការិយាល័យដែលពាក់ព័ន្ធរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។