ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) និងមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រគល់សៀវភៅបច្ចេកទេសកសិកម្មដល់សាកលវិទ្យាល័យជាតិបាត់ដំបង
—————————–
នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលសៀវភៅពីលោក អិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) នៃស្ថានទូតថៃប្រចាំនៅកម្ពុជា ក្នុងនោះរួមមានសៀវភៅណែនាំពីបច្ចេកទេសកសិកម្ម បន្លែ ឈើហូបផ្លែ សៀវភៅផែនការអភិវឌ្ឍវិស័យកសិកម្ម សរុបចំនួន ១០០ក្បាល ជូនសាកលវិទ្យាល័យជាតិបាត់ដំបងដើម្បីជាប្រយោជន៍ដល់ការសិក្សារៀនសូត្ររបស់និស្សិត និងអ្នកសិក្សា។