នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានជួបប្រជុំជាមួយលោកបណ្ឌិត ពេញ ឡាមុត និងសាស្ត្រចារ្យនៃសាកលវិទ្យាល័យបារីសសាកក្លេ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រីកវិសាលភាពក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិក ក៏ដូចជាឱកាសសម្រាប់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងទាំងមូលផងដែរ។

