កម្មវិធីប្រកួតជជែកដេញដោលលើការអភិវឌ្ឍបៃតង (វគ្គផ្តាច់ព្រ័ត្រ)

————————–

បាត់ដំបង៖ ស្ថិតក្រោមក្របខណ្ឌនៃគម្រោងកសាងសមត្ថភាព Erasmus+ GREENCAP សាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវកម្មវិធីប្រកួតជជែកដេញដោលលើការអភិវឌ្ឍបៃតង (វគ្គផ្តាច់ព្រ័ត្រ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង នារសៀលថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ។ កម្មវិធីនេះអនុញ្ញាតអោយនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់មកពីសាកលវិទ្យាល័យចំនួន៤នៅកម្ពុជារួមមាន៖ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចូលរួម ដើម្បីលើកទឹកចិត្តឱ្យមានការជជែកពិភាក្សា (ជាភាសាខ្មែរ) ទៅលើបញ្ហាបរិស្ថាននាពេលបច្ចុប្បន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជាក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលសង្គមត្រូវបានជំរុញដោយបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត(AI)។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *