កិច្ចប្រជុំតាមដាន និងជំរុញការអនុវត្តយុទ្ធសាស្ត្រទីផ្សាររបស់សាកលវិទ្យាល័យជាតិបាត់ដំបង
…………………………
រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងជំរុញការអនុវត្តយុទ្ធសាស្ត្រទីផ្សារ ដែលកំពុងអនុវត្ត និងស្ដាប់របាយការណ៍វឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យជាតិបាត់ដំបង នៅសាលប្រជុំសាកលវិទ្យាល័យជាតិបាត់ដំបង។



