អាហារូបករណ៍ ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង
………..
សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ អាហារូបករណ៍ ស សុខា ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ២០កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ។
កាលបរិច្ឆេទចូលរៀន លើកទី១. ថ្ងៃទី១៥ ខែកុម្ភៈ និងលើកទី២. ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ។