ពិធីសម្ពោធជាផ្លូវការណ៍មណ្ឌលកីឡាហែលទឹកបាត់ដំបង និងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១

———————–

នៅរសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាស្ថាបនិកសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអោយប្រើប្រាស់ជាផ្លូវការណ៍មណ្ឌលកីឡាហែលទឹកបាត់ដំបង និងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ក្នុងបរិវេនសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងពិធីនេះផងដែរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាអភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំជាច្រើនរូប ព្រមទាំងវត្តមានលោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានចូលរួមក្នុងពិធីនេះផងដែរ។

…………………………..

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *