ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ របស់សាកលវិទ្យាល័យជាតិបាត់ដំបង

—————

នៅរសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ របស់សាកលវិទ្យាល័យជាតិបាត់ដំបង។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបរបស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានធ្វើការវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរនូវលទ្ធផលជាផ្លែផ្កានៃកម្មវិធីកំណែទម្រង់ដែលបានដាក់ចេញ និងដឹកនាំផ្ទាល់ដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានប្រែក្លាយសាកលវិទ្យាល័យជាតិបាត់ដំបងមានកិត្យានុភាព និងវិបុលភាព ព្រមទាំងមានការទាក់ទាញពីសាធារណជនទូទៅ ក៏ដូចជានិស្សិតផងដែរ។

…………………………..

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *