សាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលបណ្ណសសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន

………………………………………………………………

រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយមន្ទីរបរិស្ថានខេត្តបាត់ដំបងបានរៀបចំពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់សាកលវិទ្យាល័យជាតិបាត់ដំបងដោយមានការចូលរូមពីអនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងនិងមន្ត្រីបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅបន្ទប់ប្រជុំបាណន់នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ លោក អៀ គឹមឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរដល់សាកលវិទ្យាល័យជាតិបាត់ដំបងដែលមិនត្រឹមតែបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការកែលម្អនិងការអភិវឌ្ឍកម្មវិធីអប់រំថ្មី ការផ្ដល់សេវានិស្សិត ការងារកសាង ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងធនធានសិក្សា កិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ គម្រោងស្រាវជ្រាវនិងការវិនិយោគ ការងារធានាគុណភាពអប់រំផ្ទៃក្នុងនោះទេ តែថែមទាំងបានគិតគូជាពិសេសដល់ការរស់នៅជាមួយបរិស្ថាន និង បណ្តុះគំនិតនិស្សិតជំនាន់ក្រោយឱ្យស្រលាញ់បរិស្ថាន។ លោកបានបន្តស្ញើចសរសើអំពីការផ្លាស់ប្តូរមុខមាត់ថ្មីរបស់សាកលវិទ្យាល័យជាតិបាត់ដំបង រហូតក្លាយជាសាកលវិទ្យាល័យតែមួយដំបូងគេដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *