សិក្ខាសាលាស្តីពី៖ “ការផ្សព្វផ្សាយពីគោលការណ៍គ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍធនធានមនុស្ស”

(ខេត្តសៀមរាប)៖ ស្ថិតក្រោមក្របខណ្ឌនៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)ផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយពីគោលការណ៍គ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍធនធានមនុស្ស” នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងធ្វើបាឋកថាដោយលោក ទេព នាវា សាកលវិទ្យាធិការរង និងលោក យា ភារម្យ ប្រធានការិយាល័យបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកនៃគ្រប់អង្គភាពចំណុះរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *