សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំវគ្គប្រកួតជជែកដេញដោលលើការអភិវឌ្ឍបៃតង វគ្គ១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សាកលវិទ្យាល័យសូមចូលរួមអបអរសាទរដល់ ក្រុមនិស្សិតGreen Peace និងយុវតីបៃតង នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលទទួលជោគជ័យក្នុងវគ្គជម្រុះទី១ និងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅជាមួយសាកលវិទ្យាល័យ៣ផ្សេងទៀតគឺ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *