កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីសម្ពោធដាក់អោយដំណើរការដេប៉ាតឺម៉ង់ភាសាចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអប់រំ លោកសាស្ត្រាចារ្យបណ្ឌិតវ៉ាង ជានៀន ជាអតីតនាយកវិទ្យាស្ថានខុងជឺ(ភាគីចិន) លោកសាស្ត្រាចារ្យបណ្ឌិត អ៊ី យ៉ុងចុង ជានាយកថ្មីវិទ្យាស្ថានខុងជឺ(ភាគីចិន) លោកបណ្ឌិតសំ រ៉ានី ជានាយកវិទ្យាស្ថានខុងជឺ(ភាគីកម្ពុជា) លោកសាស្រ្តាចារ្យនិងគ្រូបង្រៀនភាសាចិន។ សាកលវិទ្យាល័យនឹងបើកថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិនជូនដល់សិស្សានុសិស្ស និងនិសិ្សតដែលមានបំណងចង់សិក្សានៅក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២នេះ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *