កិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យជាតិបាត់ដំបង

………………………………………

នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទទួលបន្ទុករួមគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងស្ថានភាពរបស់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង។ ជាមួយគ្នានេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអានរបាយការណ៍វឌ្ឍនភាពសង្ខេបជូនឯកឧត្តមប្រធានអង្គប្រជុំ និងសមាជិកសមាជិការទាំងអស់នៃអង្គប្រជុំ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *