កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោង “ពង្រឹងការអប់រំនិងការស្រាវជ្រាវផែ្នកវិស្វកម្មសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា (LBE)” និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២ ដែលគម្រោងនេះទទួលបានមូនិធិពីទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

——————————–

នាថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោង “ពង្រឹងការអប់រំ និងការស្រាវជ្រាវផែ្នកវិស្វកម្មសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា (LBE)” និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២ ដែលគម្រោងនេះទទួលបានមូនិធិពីទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) តាមរយៈវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។កិច្ចប្រជុំនេះមានគោលបំណងសំខាន់៣ គឺពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងនិងកំណត់ផែនការសម្រាប់ឆ្នាំ២០២២ កម្មវិធីបណ្តុះបណ្តាលអ្នកបច្ចេកទេសសាកលវិទ្យាល័យជាតិបាត់ដំបងលើការគ្រប់គ្រង និងដំណើរការប្រព័ន្ធសឺវ៉ឺ (Servers) និងប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀនពីចម្ងាយ(LMS) ដោយមានការអញ្ជើញចូលរួមពីអ្នកសម្របសម្រួលគម្រោង LBE តំណាងអង្គការJICA និងក្រុមការងារបច្ចេកវិទ្យាព័ត៌មានវិទ្យានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ជាលទ្ធផល ឯកឧត្តម សាកលវិទ្យាធិការ វាយតម្លៃខ្ពស់នៅកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងលទ្ធផលដែលសម្រេចបាននាពេលថ្មីៗកន្លងទៅនេះ ពិសេសអរគុណដល់គម្រោង LBE អង្គការ JICA និងក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្រាប់ការផ្តល់ជូនសាកលវិទ្យាល័យជាតិបាត់ដំបងនូវម៉ាស៊ីនសឺវ៉ឺ(Server) ថ្មីចំនួនពីរបន្ថែមទៀត និងកម្មវិធីបណ្តុះបណ្តាលដល់ក្រុមការងារបច្ចេកទេសសាកលវិទ្យាល័យជាតិបាត់ដំបងសម្រាប់ដំណើរការគ្រប់គ្រង និងការថែទាំសឺវ៉ឺ(Server) ប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀនពីចម្ងាយ(LMS) អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ដែលកិច្ចការនេះឆ្លើយតបនឹងតម្រូវការសិក្សារបស់និស្សិតក្នុងបរិបទនៃការសិក្សាបែបគន្លងថ្មី និងគោលនយោបាយឌីជីថលកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *