——————————

នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនៅសាលប្រជុំស្ទឹងសង្កែនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងតាមប្រព័ន្ធអនឡាញ(Zoom)ជាមួយសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង និងសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យទាំងបីបានធ្វើបទបង្ហាញពីវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យនីមួយៗជូន ឯកឧត្តម ប្រធានអង្គប្រជុំ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងបី និងបន្តអនុវត្តផែនការសកម្មភាពការងារបន្ថែមសំដៅដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

……………

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *