សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាស្ថាបនិកសាកលវិទ្យាល័យជាតិបាត់ដំបង អញ្ជើញពិនិត្យសមិទ្ធិផលនានាក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង
—————————————
នារសៀលថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាស្ថាបនិកសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញពិនិត្យសមិទ្ធិផលនានាក្នុងសាកលវិទ្យាល័យជាតិបាត់ដំបងរួមមានអាងហែលទឹក បណ្ណាល័យ មន្ទីរពិសោធន៍ ការកែលម្អសោភ័ណភាពជុំវិញស្រះទឹក និងបរិស្ថានសិក្សានានាក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។ ថ្លែងនៅក្នុងដំណើរទស្សនកិច្ចពិនិត្យសមិទ្ធិផលនេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំងអស់ដែលបានកែប្រែមុខមាត់សាកលវិទ្យាល័យអោយកាន់តែមានភាពល្បីរន្ទឺ និងមានការជឿទុកចិត្តពីសាធារណៈជន មាតាបិតា អាណាព្យាបាល និងនិស្សិត។
……………