សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមកិច្ចសម្របសម្រួលដោយវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានសហការជាមួយមូលនិធិខុនរាដអាឌិនណៅអ៊ែរប្រចាំកម្ពុជា (Konrad Adenauer Stiftung-KAS) នៃប្រទេសអាឡឺម៉ង់ និងដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ(DIS)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធន៍លើផ្នែកទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ សិក្ខាសាលានេះមានសមាសភាពចូលរួមដូចខាងក្រោម៖

១. វាគ្មិនមកពីមូលនិធិខុនរាដអាឌិនណៅអ៊ែរប្រចាំកម្ពុជា (Konrad Adenauer Stiftung-KAS) នៃប្រទេសអាឡឺម៉ង់ចំនួន ០៤រូប

២. គ្រូបណ្តុះបណ្តាលមកពីដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ(DIS)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន ០៤រូប

៣. គ្រូបង្រៀនក្នុងជំនាញទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន ១៣រូប

៤. និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន៣០នាក់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *