នៅរសៀលថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន YAMATO GREEN CO.,LTD ដែលពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និង Dr. Nabeshima Katsuhito (ណាបិស៊ីម៉ា កាស៊ឹហ៊ីតុ) ។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតរោងបន្លែដើម្បីផលិតបន្លែនៅកសិដ្ឋាន ការផ្លាស់ប្ដូរនិស្សិតក្នុងការបណ្ដុះបណ្ដាល និងការហាត់ការ ការស្រាវជ្រាវ ការបោះពុម្ពផ្សាយ ការស្វែងរកគម្រោងអភិវឌ្ឍន៍ គម្រោងវិនិយោគ និងសហការក្នុងសកម្មភាពផ្សេងទៀតតាមការឯកភាពគ្នារវាងដៃគូទាំងពីរ ដែលអាចជាប្រយោជន៍ដល់និស្សិតរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *