កាលពីព្រឹកថ្ងៃចន្ទ ១០រោច ខែកត្កិត ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបាន សាកលវិទ្យាល័យបានរៀបចំសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធន៍លើផ្នែកទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន ដើម្បីត្រៀមលក្ខណៈសម្បតិ្តអោយបានគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលកម្មវិធីអប់រំ ជំនាញទំនាក់ទំនងអន្តរជាតិដែលជាជំនាញថ្មីមួយក្នុងចំណោមជំនាញថ្មីដទៃទៀតក្នុងឆ្នាំសិក្សាថ្មីនេះ។ សិក្ខាសាលានេះ ទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការ Konrad Adenauer Stiftung (KAS) ក្រោមការសម្របសម្រួលរបស់ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបងនឹងចាប់ផ្តើមធ្វើការបណ្តុះបណ្តាលជំនាញទំនាក់ទំនងអន្តរជាតិសម្រាប់សិក្សានុសិស្ស ដែលបង្រៀនដោយសាស្ត្រាចារ្យល្បីៗដែលធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀនជំនាញទំនាក់ទំនងអន្តរជាតិ ព្រមទាំងមានវាគ្មិនជំនាញលើវិស័យការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ច្បាប់។ លើសពីនេះទៀត កម្មវិធីអប់រំថ្មីនេះ នឹងមានទស្សនកិច្ចសិក្សានៅតាមក្រសួងស្ថាប័នរដ្ឋ-ឯកជន ព្រមទាំងអនុវត្តការប្រជុំជាក់ស្តែងជាច្រើនទៀត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *