កិច្ចប្រជុំប្រឹក្សាយោបល់ជាមួយ អាជ្ញាធរទន្លេសាប លើសកម្មភាពនិងលទ្ធផលនៃការអនុវត្តគម្រោងស្រាវជ្រាវដែលផ្តោតលើ “ការរក្សាផលិតភាព និងមុខងារប្រព័ន្ធបឹងទន្លេសាបឆ្លើយតបនឹងការប្រែប្រួលជាសាកល”

———————————————

នារសៀលថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២១ ក្រុមស្រាវជ្រាវនៃមន្ទីរពិសោធន៍អេកូឡូស៊ីទឹកសាប នៃសាកលវិទ្យាល័យជាតិបាត់ដំបង (សជបដ)បានជួបប្រជុំប្រឹក្សាយោបល់ជាមួយ អាជ្ញាធរទន្លេសាប លើសកម្មភាពនិងលទ្ធផលនៃការអនុវត្តគម្រោងស្រាវជ្រាវដែលផ្តោតលើ “ការរក្សាផលិតភាព និងមុខងារប្រព័ន្ធបឹងទន្លេសាបឆ្លើយតបនឹងការប្រែប្រួលជាសាកល” ដែលទទួលបានមូនិធិគាំទ្រពី វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍបារាំង(IRD) នឹងមានការគំាទ្របច្ចេកទេសពីមន្ទីរពិសោធន៍ការវិវត្ត និងជីវចម្រុះ (EDB) នៃសាកលវិទ្យាល័យទូលូ៣ (UT3-PS) ប្រទេសបារាំង។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាស្រ្តាចារ្យ បណ្ឌិត លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងលោកស្រីសាស្រ្តាចារ្យ បណ្ឌិត Adèle Martial Gros នាយិកាវិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍបារាំង ប្រចាំកម្ពុជា ព្រមទាំងអ្នកស្រាវជ្រាវពីមន្ទីរពិសោធន៍ការវិវត្ត និងជីវចម្រុះ(EDB)។កិច្ចប្រជុំនេះមានគោលបំណងសំខាន់២ ពោលគឺ ១).ប្រឹក្សាយោបល់លើសកម្មភាពនិងលទ្ធផលស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវនៃមន្ទីរពិសោធន៍អេកូឡូស៊ីទឹកសាបជាមួយ អាជ្ញាធរទន្លេសាប ដើម្បីបន្ស៊ីលទ្ធផលស្រាវជ្រាវរបស់គម្រោងនឹងបញ្ហាជាក់ស្តែងរបស់ប្រព័ន្ធបឹងទន្លេសាប ២). សិក្សាលទ្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយគម្រោងស្រាវជ្រាវនានាក្នុងបឹងទន្លេសាបដើម្បីកសាងប្រព័ន្ធទិន្នន័យ និងការស្រាវជ្រាវពេញលេញលើបឹងទន្លេសាបដែលធានាដល់និរន្តភាពនៃការប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិស្ថានក្នុងអាងទន្លេមេគង្គ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *