នៅរសៀលថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប័ណ្ណសរសើរជូនដល់ប្រធាន និងអនុប្រធានថ្នាក់ទាំងអស់នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានខិតខំបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួលការងារសិក្សានានាប្រចាំថ្នាក់រៀងៗខ្លួន។ ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យ សូមធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក និងលះបង់ពេលវេលារបស់ប្អូនៗនិស្សិត។

……………

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *