ជំនួបពិភាក្សាការងារជាមួយសមាគមពាណិជ្ជកម្ម កម្ពុជា-ជប៉ុន
———————————–
នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានជួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម កម្ពុជា-ជប៉ុន ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៍ លើកិច្ចសហប្រតិបត្តិការកសិកម្ម និងកសិឧស្សាហកម្មនាពេលអនាគត។
……………