នៅរសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ បានរៀបចំវេទិកាស្តីពី៖”អាជីពក្នុងមុខងារសាធារណៈ និងការជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់” ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំប។ វេទិកានេះចែកចេញជាបីបទបង្ហាញរួមមាន៖១. “ការបង្កើត និងការវិវត្តរបស់សាលាភូមិន្ទរដ្ឋបាលផ្សារភ្ជាប់នឹងមុខងារសាធារណៈ” ឧទ្ទេសនាមដោយ លោក ណុច រ៉ាម៉ូ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងជាជំនួយការនាយកសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ២. “បទពិសោធន៍អំពីការប្រឡង និងការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល” ឧទ្ទេសដោយ កញ្ញា លឹម ព្រហស្បត្តិ៍កូនលក្ខណ សិស្សមន្រ្តីជាន់ខ្ពស់ជំនាញទំនាក់ទំនងអន្តរជាតិនៃសាលាភូមិន្ទរដ្ឋបាល៣. “លក្ខខណ្ឌក្លាយជាសិស្សមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល” ឧទ្ទេសដោយ ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល
វេទិកាស្តីពី៖”អាជីពក្នុងមុខងារសាធារណៈ និងការជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់”
ផ្សាយនៅ ខែវិច្ឆិកា 16, 2021